​សហព័ន្ធកីឡាបាល់ទាត់ថៃ ទៅសុំទោស VFF ដល់វៀតណាម រឿងច្រឡំទង់ជាតិ

កាលពីរសៀលថ្ងៃទី២៩ ខែតុលា លោក Adisak Benjasiriwan អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ទទួលបន្ទុកផ្នែកបាល់ទាត់ក្នុងសាល និងបាល់ទាត់ឆ្នេរខ្សាច់ បានធ្វើដំណើរទៅហាណូយ ដើម្បីសុំទោសសហព័ន្ធកីឡាបាល់ទាត់វៀតណាម បន្ទាប់ពីមានកំហុសក្នុងការបង្ហាញទង់ជាតិខុសក្នុងពិធីចាប់ឆ្នោតការប្រកួតជើងឯកហ្វូតសាល AFF U19 ឆ្នាំ២០២៥ ដែលរៀបចំនៅប្រទេសថៃ ថ្ងៃទី២៨ ខែតុលា។

ក្នុងជំនួបនៅហាណូយ លោក Adisak អនុប្រធាន FAT បានជួប និងសុំទោសលោក Tran Quoc Tuan ប្រធាន VFF ដោយមានលោក Winston Lee អគ្គលេខាធិការសហព័ន្ធបាល់ទាត់អាស៊ាន AFF ជាសាក្សី។ ប្រធាន VFF សុខចិត្តយល់ព្រមទទួលថាការច្រឡំដាក់ទង់ជាតិចិនជាវៀតណាម កើតឡើងដោយអចេតនា ស្របពេល FAT សន្យាថា ករណីបែបនេះនឹងមិនកើតឡើងម្តងទៀតឡើយ៕

Written by 

Related posts

Leave a Comment