គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងពីការចាប់ឃាត់ខ្លួនពលរដ្ឋជនជាតិអ៊ូសម្នាក់ ដែលសារភាពថាសេវាកម្មពិសេសរបស់អ៊ុយក្រែន ជ្រើសរើសរូបគេឲ្យធ្វើសកម្មភាពដាក់ឧបករណ៍បំផ្ទុះលើកង់ស្គីនៅមុខផ្ទះលោកឧត្ដមសេនីយ៍ Kirillov ។
ជនជាប់ចោទ បាននិយាយថា រូបគេប្រើប្រាស់រថយន្តជួលដែលមានបំពាក់កាមេរ៉ាឃ្លាំមើល ដើម្បីតាមដានពីតំបន់នោះ ហើយចាប់ផ្ដើមបំពាក់ឧបករណ៍បំផ្ទុះតែម្ដង។
រូបគេ បានបន្ថែមថា ជាថ្នូរនឹងការប្រព្រឹត្តសកម្មភាពនេះ ភាគីអ៊ុយក្រែន សន្យានឹងផ្តល់ប្រាក់ដល់គេចំនួន ១០ ម៉ឺនដុល្លារ និងធានាឲ្យគេគេចខ្លួនទៅអឺរ៉ុប ផងដែរ ៕
ដោយ៖ ពេជ្រ