យប់នេះ ព្រះ​ខ័នរាជ​ស្វាយរៀង បន្តជួបក្រុម Ezra ក្នុងវគ្គជម្រុះពាន AFC Challenge League

នៅវេលាម៉ោង៧៖០០នាទីយប់នេះក្រុមម្ចាស់ផ្ទះព្រះ​ខ័នរាជ​ស្វាយរៀង បន្តជួយក្រុម Ezra របស់ឡាវ សម្រាប់ការប្រកួតលើកទី២ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Challenge League 2025/26 (ពូល D)នាពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សម្រាប់ការប្រកួតទី១ របស់ព្រះ​ខ័នរាជ​ស្វាយរៀង បានយកឈ្នះលើក្រុម SP Falcons ដោយលទ្ធផល ៣-០ ខណៈក្រុម Ezra បានប្រកួតចាញ់ក្រុម Manila Digger របស់ហ្វីលីពីន ៣-១ ។ ចំណែការប្រកួតបិទពូលនៅថ្ងៃទី១ ខែវិច្ឆិកា ព្រះ​ខ័នរាជ​ស្វាយរៀង ប៉ះ Manila Digger លេងនៅម៉ោង៧ និង Ezra ជួប SP Falcons ម៉ោង៤រសៀល។

ដោយឡែក១គូទៀតពូល E ភ្នំពេញ​ក្រោន​តំណាងកម្ពុជា ប៉ះ ​Shan United របស់មីយ៉ាន់ម៉ា នៅម៉ោង​៣រសៀល នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ចំណែកការប្រកួតបើកឆាកភ្នំពេញក្រោន ប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Dewa United ១-១ ខណៈ Shan United ចាញ់ Tainan City របស់តៃវ៉ាន់ ២-១៕

Written by 

Related posts

Leave a Comment