Messi ចង់លេងឲ្យអាហ្សង់ទីននៅ World Cup ឆ្នាំក្រោយ ប៉ុន្តែត្រូវរងចាំ..

Lionel Messi ចង់លេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីននៅ World Cup ឆ្នាំក្រោយ ប៉ុន្តែរូបលោកនិយាយថាលោក​រងចាំស្តាប់ការវាយតម្លៃរាងកាយរបស់​លោកជាមុនសិន មុនពេលសម្រេចចិត្តថាតើលោកអាចធ្វើឱ្យសុបិននោះក្លាយជាការពិតឬយ៉ាងណា។

ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះ​ដែលកំពុងរួមរស់ជាមួយ Inter Miami នៃ MLS បានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០២២ ហើយប្រាថ្នាចង់បង្ហាញវត្តមាននៅលើទីលាន​ដើម្បីការពារតំណែងជើងឯក​នៅឆ្នាំក្រោយនៅអាមេរិកខាងជើង។

Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំបីសម័យកាលបានប្រាប់ NBC News នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃចន្ទថាលោក ពិតជាចង់ឲ្យលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន​នៅឆ្នាំក្រោយ​ ប៉ុន្តែលោកនៅរងចាំមើលការវាយតម្លៃពីរាងកាយរបស់លោកជានុនសិន មុនពេលសម្រេចចិត្តថាតើលោកអាចលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកដែលសហម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

Messi ដែល​មានវ័យ៣៩ឆ្នាំនៅ​ខែ​មិថុនាឆ្នាំក្រោយ​បាន​និយាយ​ថា​៖ «​វា​ជា​អ្វី​ដែល​អស្ចារ្យ​ដើម្បី​អាច​បាន​ក្នុង​ព្រឹត្តិការណ៍ World Cup ហើយ​ខ្ញុំ​ចង់​បាន​។ “ខ្ញុំ​ចង់​នៅ​ទី​នោះ​ឲ្យ​បាន​សុខ​ស្រួល និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​នៅ​ទីនោះ។ ហើយខ្ញុំនឹងវាយតម្លៃពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលខ្ញុំចាប់ផ្តើម preseason នៅឆ្នាំក្រោយជាមួយ Inter ហើយមើលថាតើខ្ញុំពិតជាអាច 100% ប្រសិនបើខ្ញុំអាចមានប្រយោជន៍សម្រាប់ក្រុម ដល់ក្រុមជម្រើសជាតិ ហើយបន្ទាប់មកធ្វើការសម្រេចចិត្ត៕

Written by 

Related posts

Leave a Comment