ផ្ទុះអណ្ដូងរ៉ែនៅអូស្រ្តាលី សម្លាប់មនុស្ស ២នាក់ និងម្នាក់រងរបួស

ហេតុការណ៍ផ្ទុះអណ្តូងរ៉ែក្រោមដីមួយកន្លែងក្នុងរដ្ឋ New South Wales (NSW) ប្រទេសអូស្ត្រាលី បានសម្លាប់មនុស្សប្រុសស្រី ២នាក់។

សេវាសង្គ្រោះបន្ទាន់ បានដាក់ពង្រាយទៅកាន់អណ្តូងរ៉ែ Endeavor នៅតំបន់ Cobar ចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ (៤៣៥ ម៉ាយ) ភាគពាយ័ព្យនៃទីក្រុងស៊ីដនី នៅព្រឹកព្រលឹមថ្ងៃអង្គារ បន្ទាប់ពីមានរបាយការណ៍ថាមនុស្ស ២ នាក់ បាត់បង់ជីវិត។

យោងតាមប៉ូលីស បានឱ្យដឹងថា បុរសម្នាក់ដែលមានអាយុ ៦០ ឆ្នាំស្លាប់នៅកន្លែងកើតហេតុ ហើយស្ត្រី ២ នាក់ដែលមានអាយុប្រហែល ២០ ឆ្នាំទាំង ២នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែជាអកុសលម្នាក់បានស្លាប់។ ស្ត្រីរងគ្រោះដែលនៅរស់រានមានជីវិត ត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យខណៈរងរបួសស្រាល។

ជុំវិញហេតុការណ៍នេះនឹងមានការធ្វើកោសល្យវិច័យ ហើយការស៊ើបអង្កេតលើហេតុការណ៍នេះ នឹងត្រូវបានអនុវត្តដោយអាជ្ញាធរសុវត្ថិភាពកន្លែងធ្វើការរបស់រដ្ឋ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment