ព្រះមហាក្សត្រីយានី សិរិគិត ដែលត្រូវជាមាតារបស់ព្រះមហាក្សត្រ វ៉ាជីរ៉ាឡុងកន នៃប្រទេសថៃ បានសោយទិវង្គតក្នុងព្រះជន្ម ៩៣ ព្រះវស្សា។

ព្រះនាង បានសោយទិវង្គត នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក នៅវេលាម៉ោង ២១ និង ២១ នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការិយាល័យព្រះរាជវាំងថៃ។
យោងតាមការចុះផ្សាយ ព្រះនាង សិរិគិត មានជំងឺជាច្រើន ខណៈពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចាប់តាំងពីឆ្នាំ ២០១៩ មក រួមទាំងឆ្លងមេរោគក្នុងឈាមផងដែរ។
អស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ ព្រះមហាក្សត្រីយានី សិរិគិត បានរៀបអភិសេកជាមួយព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេបំផុតរបស់ប្រទេសថៃ គឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលសោយទិវង្គតក្នុងឆ្នាំ ២០១៦ ៕



ដោយ៖ ពេជ្រ
