តម្លៃប្រេងសកល ចុះថ្លៃ នៅថ្ងៃនេះ

ប្រេងសកលធ្លាក់ចុះតម្លៃ នៅថ្ងៃសុក្រ បន្ទាប់ពីកើនឡើង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងធំពីររបស់រុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់។

ប្រេងឆៅ Brent បានធ្លាក់ចុះ ១៧ សេន ឬ ០.៣ ភាគរយ ស្មើនឹង ៦៥.៨២ ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៧  សេន ឬ ០.៣ ភាគរយ ស្មើនឹង ៦១.៦២ ដុល្លារ។

ប្រេងទាំង ២ ​បាន​កើនឡើង​ជាង ៥ ភាគរយ​ កាលពីថ្ងៃព្រហស្បតិ៍ និងកើនឡើង​ប្រហែល ៧ ភាគរយ​ប្រចាំសប្តាហ៍ ដែល​ជា​ការកើនឡើង​ខ្ពស់បំផុត​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment