លោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនចង់ឱ្យកិច្ចប្រជុំណាមួយត្រូវខ្ជះខ្ជាយពេលវេលានោះទេ។

លោក ត្រាំ បានលើកឡើងបែបនេះ បន្ទាប់ពីផែនការពិភាក្សាទល់មុខជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីសង្គ្រាមនៅអ៊ុយក្រែន កំពុងមិនច្បាស់លាស់ អាចនឹងត្រូវបានផ្អាក។
នៅក្នុងសុន្ទរកថា នៅសេតវិមាន កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា ចំណុចសំខាន់មួយ គឺក្រុងមូស្គូ នៅតែមិនព្រមបញ្ឈប់ការប្រយុទ្ធនៅតាមខ្សែជួរមុខបច្ចុប្បន្ន។
ទោះជាយ៉ាងណា មន្ត្រីសេតវិមាន បានឱ្យដឹងថា បច្ចុប្បន្ននេះមិនមានផែនការជាក់លាក់ សម្រាប់កិច្ចប្រជុំ ត្រាំ-ពូទីន នោះទេ ។
មិនមានភាពសមស្របគ្នារវាងសំណើរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងការឈានដល់សន្តិភាព ក្នុងសប្តាហ៍នេះ ដែលហាក់ដូចជាធ្វើឱ្យឱកាសនៃកិច្ចប្រជុំកំពូល កាន់តែដកឃ្លា៕

ដោយ៖ ពេជ្រ