លោក Masatada Ishii បានបង្ហោះសារបន្ទាន់មួយនៅលើ Instagram ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោកត្រូវបានសមាគមបាល់ទាត់ថៃ (FAT) បណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ ដោយលោកបានចែករំលែករឿងរ៉ាវរបស់លោកនៅទីនោះយ៉ាងដូច្នេះថា “ថ្ងៃនេះខ្ញុំត្រូវបានហៅទៅសមាគមបាល់ទាត់ថៃនៅម៉ោង ១០:០០ ព្រឹក ដើម្បីពិនិត្យមើលការប្រកួតទាំងពីរទល់នឹងតៃវ៉ាន់។ បន្ទាប់ពីពិនិត្យរួច ខ្ញុំត្រូវបានគេជូនដំណឹងភ្លាមថា ‘កិច្ចសន្យារបស់ខ្ញុំនឹងត្រូវបានលុបចោលនៅថ្ងៃនេះ’។ មូលហេតុគឺ “ដោយសារតែពួកគេចង់ផ្លាស់ប្តូរបុគ្គលិកសម្រាប់ក្រុមអាយុនីមួយៗ”។ ខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបានទេ ដូច្នេះខ្ញុំមិនព្រមចុះហត្ថលេខាលើកិច្ចសន្យានោះទេ ហើយនិយាយថា ‘តោះចាំនិយាយគ្នាម្ដងទៀតពេលក្រោយ។ “ប៉ុន្តែនៅពេលរសៀលនេះ ពួកគេបានប្រកាសបណ្តេញខ្ញុំចេញពីតំណែង។ មនុស្សទាំងនេះពិតជាមិនស្មោះត្រង់។ ជូនចំពោះអ្នកគាំទ្រទាំងអស់ដែលបានលើកទឹកចិត្តក្រុមជម្រើសជាតិថៃរហូតដល់ថ្ងៃនេះ ខ្ញុំសូមអរគុណយ៉ាងខ្លាំង»៕
