រថក្រោះ​អ៊ីស្រាអែល​ សម្រុកចូល​តំបន់​លំនៅឋាន​ដែលមានមនុស្សរស់នៅច្រើន នៅ​ហ្គាហ្សា

អ្នកស្រុក និងសាក្សីដែលឃើញផ្ទាល់ភ្នែក បាននិយាយថា រថក្រោះ និងរថយន្តយោធាអ៊ីស្រាអែលរាប់សិបគ្រឿង បានរុញចូលទៅក្នុងទីតាំងលំនៅដ្ឋានដ៏សំខាន់មួយនៅហ្គាហ្សា។

 នេះជាថ្ងៃទីពីរនៃការចាប់ផ្ដើមប្រតិបត្តិការវាយលុករលកថ្មីរបស់អ៊ីស្រាអែល ដែលចង់កាន់កាប់ហ្គាហ្សាទាំងមូល។

រូបភាពវីដេអូបង្ហាញពីរថក្រោះ គ្រឿងចក្រឈូសឆាយ និងរថពាសដែកដែល កំពុងចល័តនៅស្រុក Sheikh Radwan ភាគខាងជើងហ្គាហ្សា ក៏មានការបាញ់កាំភ្លើងធំ និងគ្រាប់បែកផ្សែង ដើម្បីធ្វើប្ថតិបត្តិការផងដែរ។

 Sheikh Radwan គឺជាស្រុកដែលមានមនុស្សរស់នៅរាប់ម៉ឺននាក់មុនសង្រ្គាម ហើយត្រូវបានចាត់ទុកថាជាតំបន់មួយដែលមានប្រជាជនរស់នៅច្រើនបំផុតនៅហ្គាហ្សា។

យោងតាមអ៊ីស្រាអែល បានបញ្ជាក់ថា គោលបំណងនៃការវាយលុកហ្គាហ្សា គឺដើម្បីជួយដល់ចំណាប់ខ្មាំងដែលកំពុងកាន់កាប់ដោយក្រុមហាម៉ាស់ ប៉ុន្តែប្រតិបត្តិការនេះ កំពុងត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment