ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៤២នាក់ លើ ៥ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, គុនខ្មែរ, គុនចម្រុះ, បាល់បោះ ៣ទល់៣ និងកីឡាតេក្វាន់ដូ WT កាលពីរាត្រីថ្ងៃទី២០ ខែតុលាកន្លងទៅ បានបន្ដចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២-៣១ ខែតុលាខាងមុខ។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទ ទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ខណៈបច្ចុប្បន្នមានកីឡ ៧ប្រភេទហើយ បានចាកចេញពីមាតុភូមិរួចរាល់ រួមមានកីឡាបញ្ចស៊ីឡាត់, បាល់ទាត់លើតុ, កីឡាអត្តពលកម្ម, គុនខ្មែរ, គុនចម្រុះ, បាល់បោះ ៣ទល់៣ និងកីឡាតេក្វាន់ដូ WT ខណៈ ៧ប្រភេទទៀត រួមមានកីឡាវាយសី, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, ចំបាប់, យូដូ និងកីឡាជឺជីតស៊ូ នឹងធ្វើដំណើរជាបន្ដបន្ទាប់ តាមកម្មវិធីប្រកួតកីឡានីមួយៗ៕
