អបអរ! កីឡាករបញ្ចសីឡាត់កម្ពុជា ផុក ដានីញែល ទទួលបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅបារ៉ែន

កីឡាករបញ្ចសីឡាត់កម្ពុជា ផុក ដានីញែល ទទួលបានមេដាយសំរឹទ្ធ ក្នុង ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន ដែលប្រភេទកីឡាមួយនេះ បានបញ្ចប់ជាផ្លូវការ កាលពីល្ងាចម្សិលមិញនេះ  ខណៈដែលនេះជាមេដាយដំបូងគេរបស់កម្ពុជា។

គួរឲ្យដឹងថាការប្រកួតនេះមានចំនួន ៣ ជុំ ដោយកីឡាករ ដានីញ៉ែល បានចាញ់កីឡាករឥណ្ឌូណេស៊ី ម្ចាស់ដើមក្បាច់គុននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើឲ្យរបូតឱកាសទៅប្រជែងមេដាយប្រាក់ និងមេដាយមាស។ នេះធ្វើឲ្យ កីឡាករ ដានីញ៉ែល បានមេដាយសំរិទ្ធ លើប្រភេទកីឡាបញ្ចស៊ីឡាត់។

ចំណែកកីឡាការិនី ដេត ស្រីយ៉ាល់ ដែលតំណាងកម្ពុជាមួយរូប ប្រកួតលើប្រភេទកីឡាបញ្ចស៊ីឡាត់ដូចគ្នា បានអស់ឱកាសតាំងពីវគ្គជម្រុះ ថ្ងៃទី១៩ តុលា កន្លងទៅ៕

Written by 

Related posts

Leave a Comment