ការតែតបាល់ចុងម៉ោងរបស់ Harry Maguire បានជួយឲ្យ Manchester United ទទួលបានជ័យជម្នះជាលើកដំបូងនៅ Anfield ក្នុងរយៈពេលជិតមួយទសវត្សរ៍ និងបានធ្វើឲ្យក្រុម Liverpool រងបរាជ័យជាលើកទីបួនជាប់គ្នា។
សម្រាប់ការប្រកួតយប់មិញនៅ Premier League ក្រុមភ្ញៀវ Man Utd បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Liverpool ដោយលទ្ធផល ២-១ ។ ការប្រកួតនេះក្រុមភ្ញៀវបិសាចក្រហមបាននាំមុខ១គ្រាប់មុនតាំងពីនាទីទី២ ដោយកីឡាករ Bryan Mbeumo ប៉ុន្តែក្រុមម្ចាស់ផ្ទះហង្សក្រហមបានរកគ្រាប់តាមស្មើវិញដោយកីឡារ Cody Gakpo នាទីទី៧៨។ លុះដល់នាទីទី៨៤ Maguire បានតែតរកគ្រាប់បាល់ជ័យជម្នះឲ្យ Man Utd តែម្ដង។
សូមជម្រាបថា នេះជាជ័យជម្នះជាលើកដំបូងរបស់Man Utd នៅ Anfield ក្នុងរយៈពេលជិតមួយទសវត្សរ៍ បន្ទាប់ពីក្រុមបិសាចក្រហមធ្លាប់ឈ្នះ Liverpool ក្នុងដីតាំងពីឆ្នាំ២០១៦មកម្លេះ៕
