ហុងគ្រី ថាអ៊ុយក្រែន និងអឺរ៉ុប ចាញ់សង្គ្រាមរុស្ស៊ីយូរហើយ តែធ្វើខ្លួនដូចឈ្នះ

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុប និងអ៊ុយក្រែន កំពុងព្យាយាមបោកបញ្ឆោតភ្នែកអន្តរជាតិថាខ្លួនទទួលបានជ័យជំនះក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា សង្រ្គាមប្រភេទនេះគ្មានដំណោះស្រាយទេ ហើយអ៊ុយក្រែន ចាញ់វាយូរមកហើយ។ អ៊ុយក្រែន បានចាញ់សង្រ្គាមនេះរួមគ្នាជាមួយអឺរ៉ុប ប៉ុន្តែគ្មាននរណាម្នាក់ទទួលស្គាល់ការពិតនោះទេ។ ផ្ទុយទៅវិញ ធ្វើខ្លួនឯងដូចជាអ្នកឈ្នះ។

ទន្ទឹមនោះ លោក Orban ក៏បានកត់សម្គាល់ថាមេដឹកនាំសហភាពអឺរ៉ុបនៅតែមានបំណងកម្ចាត់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន ហើយឆ្ពោះទៅរកគោលដៅជ័យជម្នះនេះ ទើបបន្តផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ។

គួរបញ្ជាក់ថា ហុងគ្រី ជាប្រទេសមួយដែលបានបដិសេធការចូលជាសមាជិកភាពណាតូរបស់អ៊ុយក្រែន នឹងតែងតែចង់ឲ្យក្រុងគៀវ ថយឆ្ងាយពីការប៉ុនប៉ងបែបនេះ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment