ក្រុមកីឡាករ​ក្លឹប​ FC Falcons ​បាន​ធ្វើ​ដំណើរ​មកដល់​​កម្ពុជា​ហើយ ដើម្បីត្រៀមប្រកួតវគ្គចែកពូល AFC Challenge League

កីឡាករ​ក្លឹប​ FC Falcons របស់​ប្រទេស​ម៉ុងហ្គោលី បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​ហើយ   ដោយ​នឹង​ស្នាក់​នៅ​និង​ហ្វឹកហាត់​នៅ​កីឡដ្ឋាន​ Akihiro​ Kato​ របស់​ក្លឹប​អង្គរ​ថាយហ្គឺ​ នៅ​ខេត្ត​សៀមរាប​។

​​ក្លឹប​ FC​ Falcons​  បាន​ធ្វើ​មកដល់​ប្រទេស​កម្ពុជា​មុន​១០ថ្ងៃ​ មុន​ការ​ប្រកួត​វគ្គ​ចែក​ពូល​ពានរង្វាន់​ AFC Challenge League 2025-2026 ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ២៦ ខែតុលាឆ្នាំ២០២៥  ដែល​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង  ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ពូល​ D។

FC Falcons នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ០៤:០០ ល្ងាច នាពហុកីឡដ្ឋានជាតិមរតកតេជោ៕

Written by 

Related posts

Leave a Comment