បន្ទាយមានជ័យ៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដេកស្លាប់ក្នុងផ្ទះជួល នៅក្រោយកាស៊ីណូហ្គោលឌិនស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃើញដេកស្លាប់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ SANDRO CROWN KWEE សាន់ដូ ក្រោនខ្វី។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បើតាមអ្នកនៅជិតផ្ទះជួលនោះបានប្រាប់ថា ជនរង គ្រោះ ដោយមិនឃើញទៅធ្វើការ២ទៅ៣ថ្ងៃដោយមានការសង្ស័យ មិត្តភក្ត្របានមកមើល ក្នុងផ្ទះជួលនោះទើបដឹកថាជនរងគ្រោះបានដេកស្លាប់ក្នុងបន្ទប់ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីមន្ត្រីជំនាញខាងពិសពបានធ្វើកោសវិច្ច័យយ៉ាងយកចិត្តទុកដាក់រួចមកបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ អាចបណ្តាលមកពីគាំងបេះដូងស្លាប់ គរណីនេះមិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ។
ក្រោយពីមន្ត្រីជំនាញខាងពិនិត្យសពបានធ្វើកោសវិច្ច័យរួចរាល់សពបានបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីទុកឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕