COP29 សម្តែងការព្រួយបារម្ភលើមូលនិធិបម្រែបម្រួលអាកាសធាតុដែលបង្កើនបន្ទុកបំណុល

ការចរចារដ៏ស្វិតស្វាញនៅតែបន្តនៅក្នុងសន្និសិទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ(COP29) ក្នុងប្រទេស Azerbaijan ជុំវិញការផ្តល់មូលនិធិដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងដោះស្រាយការប្រែប្រួលអាកាសធាតុ។  ប្រទេសមួយចំនួនបានសម្តែងការព្រួយបារម្ភថាការផ្តល់ហិរញ្ញប្បទានអាកាសធាតុនឹងធ្វើឱ្យបន្ទុកបំណុលរបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង។

 អ្នកចរចានៅឯសន្និសីទ COP29 នៅទីក្រុងបាគូកំពុងធ្វើការដើម្បីកំណត់គោលដៅផ្តល់មូលនិធិថ្មីដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ខណដែល មធ្យោបាយ​រៃអង្គាស​ប្រាក់​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រធាន​បទ​ស្នូល​ក្នុង​សន្និសីទ​នេះ​ផងដែរ។

ប្រទេសជឿនលឿនកំពុងអំពាវនាវឱ្យមានការចូលរួមចំណែកពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បីពង្រីកប្រភពមូលនិធិ។ ចំណែកប្រទេសកំពុងអភិវឌ្ឍន៍កំពុងសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃថ្លៃសេវាបំណុល ដោយសារការកើនឡើងនៃប្រាក់កម្ចី។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកូឡុំប៊ី លោកស្រី Susana Muhamad បាននិយាយថា យើងមិនអាចយកបំណុលបន្ថែមទៀតបានទេ។

ប្រធាន Palau លោក Surangel Whipps Jr. បានអំពាវនាវឱ្យហិរញ្ញវត្ថុអាកាសធាតុមានភាពងាយស្រួល និងគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការ ការបន្សាំ ការបន្ធូរបន្ថយ និងការបាត់បង់ និងការខូចខាត។

អ្នកដឹកនាំការចរចារបស់ Azerbaijan Yalchin Rafiyev បាននិយាយកាលពីថ្ងៃអង្គារថាអ្នកចរចាកំពុង ធ្វើការឆ្ពោះទៅរកការផលិតឡើងវិញនូវអត្ថបទព្រាងពេញលេញ នៅល្ងាចថ្ងៃពុធ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment