BTV នឹងផ្សាយផ្ទាល់​ការ​ប្រកួត​វគ្គ​ចែក​ពូល​ពាន AFC​ Challenge ​League​ ដែល ស្វាយរៀង ធ្វើ​ជា​ម្ចាស់ផ្ទះ

ស្ថានីយ​ទូរទស្សន៍​ BTV ​news  និង​រៀបចំ​ក្រុម​ការងារ​ផ្សាយ​ផ្ទាល់​ ត្រៀម​ផ្សាយ​ ​ការ​ប្រកួត​វគ្គ​ចែក​ពូល​ពានរង្វាន់​ AFC​ Challenge League 2025-2026 ប្រចាំ​ពូល ​D ដែល​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​  ធ្វើ​ជា​ម្ចាស់ផ្ទះ​ ខណៈ​ការ​ប្រកួត​ចាប់ផ្តើម​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ នៅ​ពហុ​កីឡដ្ឋានជាតិ​មរតក។​  

ចំណែក​ការ​ប្រកួត​វគ្គ​ចែក​ពូល ​E​ ដែល​ក្លឹប​ភ្នំពេញ​ក្រោន  ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី  ក្លឹប​ Dewa​ United​ ធ្វើ​ជា​ម្ចាស់ផ្ទះ​​ មិន​ទាន់​ទទួល​បាន​ដំណឹង​ថា​ស្ថានីយ​ទូរទស្សន៍​ណា​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​នៅ​ឡើយ​នោះ​ ខណៈ​ការ​ប្រកួត​នៅ​ចាប់ផ្តើម​ថ្ងៃ​ដំណាលគ្នា​ជាមួយ​ពូល​ D ៕

Written by 

Related posts

Leave a Comment