ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Nam Dinh ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Thien Truong ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Nam Dinh រកបានដោយកីឡាករ Lam Ti Phong ទាំង២គ្រាប់នៅវគ្គទី១ ខណៈដែល១គ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Patrick នៅចុងវគ្គទី២ ស្របពេលក្រុម Nam Dinh សល់គ្នា១០នាក់។
គួរដឹងថា ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕
