ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xinjiang តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍សកល CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤៤៦នាក់ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលដ៏ច្រើននៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ហើយសម្គាល់ឃើញជាទូទៅថា គោលនយោបាយអភិបាលកិច្ចនៃភូមិភាគស្វយ័ត Xinjiang របស់ចិនបានរកឃើញផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់ការអភិវឌ្ឍនិងសន្តិសុខនៅតំបន់ព្រំដែន ជំរុញយ៉ាងប្រាកដប្រជានូវការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅតំបន់ Xinjiang និងសម្រេចបាននូវស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែងនៅភូមិភាគស្វយ័ត Xinjiang ។
ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលសំខាន់នៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ការទទួលស្គាល់ខ្ពស់បំផុតចំនួន៥ចំណុចរួមមាន៖ ការលើកកម្ពស់កម្រិតវេជ្ជសាស្ត្រជាបន្តបន្ទាប់(៨២,១ភាគរយ) ការធានាសិទ្ធិទទួលបានការអប់រំរបស់ប្រជាជន(៨១,៧ភាគរយ) ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អជាបន្តបន្ទាប់(៨០,៨ភាគរយ) ការការពារនិងអភិបាលកិច្ចអេកូឡូស៊ីមានប្រសិទ្ធភាពដ៏លេចធ្លោ(៨០,៦ភាគរយ) និងការលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាជន(៨០ភាគរយ) ។
