Kylian Mbappe បានស៊ុតបាល់ប៉េណាល់ទី២គ្រាប់ ខណៈដែលក្រុម Real Madrid សល់គ្នា១០ នាក់បានតស៊ូដើម្បីយកឈ្នះលើក្រុម Marseille ក្នុងការប្រកួតបើកឆាក Champions League កាលពីយប់មិញ។
ការប្រកួតនេះក្រុមភ្ញៀវ Marseille បានបើកការនាំមុនមុននៅនាទីទី២២ ដោយកីឡាករ Timothy Weah ប៉ុន្តែនៅនាទីទី២៨ ក្រុមម្ចាស់ផ្ទះ Real Madrid បានទទួលកាដូបាល់ប៉េណាល់ធ្វើបានសម្រេចដោយកីឡាករ Mbappe នាទីទី២៨។ លុះការប្រកួតឈាន់ដល់នាទីទី៧២ កីឡាករ Dani Carvajal របស់ Real ទទួលបានកាតក្រហម។
ប៉ុន្តែម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៥ សម័យ Real Madrid នៅតែបានទទួលបានជ័យជម្នះពីការស៊ុតប៉េណាល់ទីគ្រាប់ទី២របស់ Mbappe នៅនាទីទី៨២ បន្ទាប់ពីការពិន័យលើ Rulli ៕
