រដ្ឋមន្ត្រីថាមពលបានព្រមានថា ទីក្រុងគៀវនឹងបញ្ឈប់លំហូរឧស្ម័នរុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេងរបស់ខ្លួនទៅកាន់អឺរ៉ុបចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ២០២៤ តទៅ។
កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នដ៏សំខាន់រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយថ្នាក់ដឹកនាំអ៊ុយក្រែនបានព្រមានម្តងហើយម្តងទៀតថា ខ្លួនមិនមានគម្រោងបន្តកិច្ចព្រមព្រៀងនោះទៀតទេ។
ប្រទេសសហភាពអឺរ៉ុបមួយចំនួនបន្តពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ទោះបីជាការផ្គត់ផ្គង់ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ និងការជំរុញដោយទីក្រុងព្រុចសែល ដើម្បីផ្តាច់ទំនាក់ទំនងថាមពលជាមួយរុស្ស៊ីក៏ដោយ។
លោក Galushchenko រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនបានប្រាប់វេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែននៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែនបានរៀបចំការត្រៀមបិទបំពង់បង្ហូរឧស្ម័ននោះហើយ ហើយវានឹងមិនបន្តទៀតទ្បើយ។ លោកថា យើងកំពុងរៀបចំបិទជាស្ថាពរបំពង់បង្ហូរឧស្ម័នចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ខណដែលយើងបានរៀបចំ អស់រយៈពេលជាយូរមកហើយផងដែរ។ នៅឆ្នាំនេះ យើងបានធ្វើតេស្តភាពតានតឹងជាច្រើនសម្រាប់ប្រព័ន្ធហ្គាសរបស់យើង ដើម្បីមើលថាតើវានឹងដំណើរការដោយរបៀបណាជាមួយនឹងការបិទជាស្ថាពរនូវបំពង់ឧស្ម័ននេះ។
គួររំលឹកថា កិច្ចព្រមព្រៀងនៃការបង្ហូឧស្ម័នឆ្លងកាត់រវាងក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Naftogaz និងក្រុមហ៊ុនថាមពលយក្ស Gazprom របស់រុស្ស៊ីត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩។ ក្រុមហ៊ុនNaftogaz បានសរសើរកិច្ចព្រមព្រៀងនៅពេលនោះថា ជាការធានាសន្តិសុខនៅលើទីផ្សារឧស្ម័នក្នុងស្រុក។ វាក៏បានបង្ហាញផងដែរថាក្រុមហ៊ុន Gazprom បានចំណាយប្រាក់ជិត ៣ ពាន់លានដុល្លារសម្រាប់សេវាកម្មដឹកជញ្ជូន ដូច្នេះធានាថាប្រព័ន្ធអ៊ុយក្រែននឹងដំណើរការដោយគ្មានការខាតបង់ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់។
បណ្តាញឆ្លងកាត់របស់ប្រទេសអ៊ុយក្រែនខាងលើនេះត្រូវបានតភ្ជាប់ទៅប្រព័ន្ធបំពង់បង្ហូរប្រេងនៃប្រទេសម៉ុលដាវី រូម៉ានី ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី។ សហភាពអឺរ៉ុបនៅតែទទួលបានប្រហែល ៥% នៃឧស្ម័នរបស់ខ្លួនពីប្រទេសរុស្ស៊ីតាមរយៈអ៊ុយក្រែន។ នេះបើយោងតាមទិន្នន័យចុងក្រោយ។ ប្រព័ន្ធឆ្លងកាត់ Naftogaz និងដៃគូអ៊ឺរ៉ុបនៃ TurkStream គឺជាបំពង់តែមួយគត់ដែលនៅសេសសល់សម្រាប់បំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបកណ្តាល និងភាគខាងត្បូង។ បំពង់បង្ហូរឧស្ម័ន TurkStream រត់ពីប្រទេសរុស្ស៊ីទៅកាន់ទីក្រុង Türkiye តាមរយៈសមុទ្រខ្មៅ ហើយបន្ទាប់មកបន្តទៅព្រំដែនជាមួយសមាជិក EU ប្រទេសក្រិក។
រុស្ស៊ីបាននិយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការចែកចាយលើសពីឆ្នាំ ២០២៤។ នាយកប្រតិបត្តិក្រុមហ៊ុន Gazprom លោក Aleksey Miller បានព្រមានកាលពីខែតុលាថា EU នឹងធ្វើអត្តឃាតដោយថាមពល ដោយជៀសវាងឧស្ម័នរុស្ស៊ី។ លោក Miller បានព្យាករណ៍ថា គោលនយោបាយរបស់ប្លុកនេះនឹងនាំឱ្យមានការបំផ្លិចបំផ្លាញឧស្សាហកម្មបន្ថែមទៀត ការកើនឡើងភាពប្រែប្រួលនៅលើទីផ្សារឧស្ម័ន ហើយអាចនាំឱ្យមានការឆក់តម្លៃឧស្ម័នថ្មី និងការរំខានការផ្គត់ផ្គង់។
ក្តីបារម្ភស្រដៀងគ្នានេះត្រូវបានសម្តែងដោយប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលជាប្រទេស EU ទាំងពីរដែលពឹងផ្អែកខ្លាំងបំផុតលើឧស្ម័នរុស្ស៊ី។ ទីក្រុង Budapest បន្តទទួលបានឧស្ម័នច្រើនជាងពាក់កណ្តាលដែលខ្លួនប្រើប្រាស់ពីប្រទេសរុស្ស៊ីក្រោមកិច្ចសន្យារយៈពេល ១៥ ឆ្នាំដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Gazprom ក្នុងឆ្នាំ ២០២១។យ៉ាងណាក៏ដោយការពឹងផ្អែកកាន់តែខ្លាំងលើ TurkStream និងការជំនួសឧស្ម័នរុស្ស៊ីជាមួយនឹងការផ្គត់ផ្គង់ពី Azerbaijan សម្រាប់ការដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុបតាមរយៈអ៊ុយក្រែនត្រូវបានគេដាក់ឈ្មោះថាជាដំណោះស្រាយដែលអាចធ្វើទៅបាន៕
ដោយ៖ ពេជ្រ