បន្ទាប់ពីការដួលរលំនៃរបប អាសាធ ដែលមានអាយុ ៦១ ឆ្នាំនៅក្នុងប្រទេសស៊ីរី ភាពរំជើបរំជួលបានសាយភាយពេញអាកាសនៅក្នុងទីក្រុងដែលទើបរំដោះថ្មី នៅពេលដែលប្រជាជនម៉ូស្លីមប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋានថ្ងៃសុក្រ។ នៅក្នុងតំបន់មួយចំនួនដូចជា Damascus, Aleppo, Manbij, Hama, Homs, Tel Rifaat និង Idlib ប្រជាជនស៊ីរីបាននិងកំពុងសម្រុកទៅវិហារអ៊ីស្លាមដើម្បីអនុវត្តការអធិស្ឋានថ្ងៃសុក្ររបស់ពួកគេដោយមិនភ័យខ្លាចការគាបសង្កត់ដូចមុនទ្បើយ។ ប្រជាជនមកពីទូទាំងប្រទេសកំពុងធ្វើដំណើរទៅកាន់ទីក្រុង Damascus ជាកន្លែងដែលពួកគេនឹងអធិស្ឋាននៅវិហារ Umayyad ជាប្រវត្តិសាស្ត្រ។
ការដួលរលំនៃរបប អាសាធ ដែលមានអាយុ ៦១ ឆ្នាំក្នុងប្រទេសស៊ីរីបានចាប់ផ្តើមលេចឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកានៅពេលដែលក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបនេះបានប៉ះទង្គិចជាមួយកងកម្លាំងរបស់លោក Bashar al-Assad យទទួលជ័យជម្នះទាំងស្រុង។ នៅចន្លោះថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ក្រុមប្រឆាំងបានទទួលការគ្រប់គ្រងលើទីក្រុងសំខាន់ៗដូចជា អាឡិបប៉ូ អ៊ីដលីប ហាម៉ា និងហូម។ នៅថ្ងៃទី ៧ ខែធ្នូ ក្រុមប្រឆាំងបានចូលទៅក្នុងទីក្រុង Damascus ហើយជាមួយនឹងការកើនឡើងនៃការគាំទ្រពីប្រជាជនក្នុងតំបន់ ខណរបបអាសាធ បានដួលរលំ បាត់បង់ការគ្រប់គ្រងរាជធានី និងតំបន់ជាច្រើនទៀត។
ជាមួយនឹងការបញ្ចប់ការគ្រប់គ្រងរយៈពេល ៦១ ឆ្នាំរបស់គណបក្ស Baath មេដឹកនាំរបបនេះគឺលោក Assad បានភៀសខ្លួនចេញពីរដ្ឋធានី។ ទន្ទឹមនឹងនេះ កងទ័ពជាតិស៊ីរី (SNA) បន្ទាប់ពីការរំដោះទីក្រុង Tel Rifaat ដែលស្ថិតនៅក្រោមការកាន់កាប់របស់ PKK/YPG នៅជិតព្រំដែនតួកគី បានបង្វែរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើក្រុមភេរវករនៅទីក្រុង Manbij ៕
ដោយ៖ ពេជ្រ