UEFA ប្រកាសពីប្រទេសធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ UCL 2027

សហព័ន្ធបាល់ទាត់អឺរ៉ុប ដែលហៅកាត់ថា UEFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ​2027 ផ្នែកបុរសនឹងធ្វើឡើងនៅកីឡដ្ឋាន Metropolitano ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។  ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ​2027 ផ្នែកនារី នឹងធ្វើឡើងនៅឯកីឡដ្ឋាន Warsar’s Stadion Narodowy ក្នុងទីក្រុងធំ Warsaw របស់ប្រទេសប៉ូឡូញ។

​ទន្ទឺមគ្នានោះដែរ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានប្រកាសពីការរៀបចំប្រកួតពានបើករដូវកាល Super Cup 2026 ដែលនឹងធ្វើឡើងនៅទីក្រុង Salzburg នៃប្រទេសអូទ្រីសទៀតផង៕

Written by 

Related posts

Leave a Comment