Ronaldo ក្លាយជាកីឡារកបានគ្រាប់បាល់ច្រើនជាងគេប្រចាំប្រវត្តិ​សាស្ត្រ​ វគ្គជម្រុះ World Cup

ប្រធាន​ក្រុម​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ក្លាយ​ជាជាកីឡារកបានគ្រាប់បាល់ច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រ វគ្គជម្រុះ FIFA World Cup​ 2026។

ខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះបានស៊ុតបាល់ប៉េណាល់ទីក្នុងអំឡុងការប្រកួតជម្រុះ FIFA World Cup 2026 របស់ក្រុមរបស់ព័រទុយហ្គាជាមួយនឹងក្រុមហុងគ្រី ៣-២ កាលពីថ្ងៃអង្គារ ដោយរុញច្រានឲ្យរូបគេរកគ្រាប់បាល់ទី ៣៩ ​ក្នុងវគ្គជម្រុះ World Cup ។

គ្រាប់បាល់នេះបានធ្វើឲ្យគេតាមស្មើអតីតកីឡាករហ្គាតេម៉ាឡា Carlos Ruiz ដែលបានស៊ុតបាល់បញ្ចូលទី ៣៩ គ្រាប់ក្នុងចំណោម៤៧ ប្រកួត ខ​ណៈកីឡាករ Lionel Messi របស់អាហ្សង់ទីន​រកបាន៣៦គ្រាប់។

ខាងក្រោមនេះជាកីឡាកររកគ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​វគ្គ​ជម្រុះ FIFA World Cup

Carlos Ruiz (ហ្គាតេម៉ាឡា) – ៣៩គ្រាប់

Cristiano Ronaldo (ព័រទុយហ្គាល់) – ៣៩គ្រាប់

Lionel Messi (អាហ្សង់ទីន) – ៣៦គ្រាប់

Ali Daei (អ៊ីរ៉ង់) – ៣៥គ្រាប់

Robert Lewandowski (ប៉ូឡូញ) – ៣២គ្រាប់៕

Written by 

Related posts

Leave a Comment