ត្រាំ បកស្រាយថា ណេតាន់យ៉ាហ៊ូ ជាអ្នកផ្ដើមគំនិតវាយប្រហារលើដូហា មិនមែនអាមេរិកទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសមាជិកនៃការិយាល័យនយោបាយនៃចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស នៅទីក្រុង ដូហា មិនមែនជាផែនការរបស់សហរដ្ឋអាមេរិក ឬរដ្ឋជ្វីហ្វនោះទេ។

លោក បានបន្ថែមថា រដ្ឋបាលលោក ទទួលដំណឹងពីយោធាសហរដ្ឋអាមេរិកឈរជើងនៅទីនោះ ថាអ៊ីស្រាអែល កំពុងវាយប្រហារក្រុមហាម៉ាស គោលដៅនៅទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា។

លោក ត្រាំ បន្តថា នេះគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Netanyahu វាមិនមែនជាការសម្រេចចិត្តដែលធ្វើឡើងដោយលោក នោះទេ។

លោក បានសង្កត់ធ្ងន់ថា ការទម្លាក់គ្រាប់បែកជាឯកតោភាគីនៅក្នុងប្រទេសកាតា ដែលជាប្រទេសមានអធិបតេយ្យភាព និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើឱ្យស្ថានភាពវឹកវរ មិនមែនជាចក្ខុវិស័យក្រុងវ៉ាស៊ីនតោននោះទេ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងដូហារបស់ប្រទេសកាតា បានសម្លាប់សមាជិកក្រុមហាម៉ាស ដែលក្រុមនេះអះអាងថា ៥នាក់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment