មន្រ្តីក្រសួងទេសចរណ៍ចែករំលែកបទពិសោធន៍កម្មវិធីបណ្តុះបណ្តាលបន្ត តាមរយៈគម្រោង HoKa

ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចែករំលែកបទពិសោធន៍លើកម្មវិធីបណ្តុះបណ្តាលបន្ត (Continuing Education Training-CET) តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់ប្រតិភូដែលជាតំណាងរដ្ឋាភិបាល និងវិស័យឯកជន មកពីប្រទេសមហាអនុតំបន់មេគង្គ ប្រទេសអាស៊ីកណ្តាល និងប្រទេសនៅតំបន់អាហ្វ្រិក ប្រមាណ ៦០ រូប ក្នុងឱកាសសិក្ខាសាលាស្តីពីតម្លៃបន្ថែមក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Value Added in TVET) ដែលប្រព្រឹត្តនៅវិទ្យាស្ថាន GIPP នៃទីក្រុងប៊ន ប្រទេសស្វីស។

Written by 

Related posts

Leave a Comment