បំផ្ទុះ​គ្រាប់បែកអត្តឃាតសម្លាប់​មួយគ្រួសារនៅអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យអភិបាលខេត្ត លោក Abdul Malik Osama បាននិយាយ នៅថ្ងៃអង្គារនេះថា មនុស្ស ៨ នាក់ ដែលជាសមាជិកគ្រួសារតែមួយ ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅខេត្ត Farah ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ។

មន្ត្រី បានឲ្យដឹងថា ការបំផ្ទុះដ៏សាហាវនេះ កើតឡើងនៅក្នុងផ្ទះមួយកន្លែងក្នុងសង្កាត់ Balablok កាលពីរសៀលថ្ងៃច័ន្ទ ដោយបន្ថែមថា ជនរងគ្រោះរួមមានប្តីប្រពន្ធ និងកូន ៦ នាក់។

ព័ត៌មាន​លម្អិត​មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ មន្ត្រី​រូប​នេះ​ បាន​បន្ថែម​ថា ប៉ូលិស កំពុង​ស៊ើប​អង្កេត​លើករណីនេះ៕

ដោយ៖ ពេជ្រ                          

Written by 

Related posts

Leave a Comment