ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សាង​សង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង

ស្វាយរៀង៖ព្រឹកថ្ងៃអង្គារ២រោច​ ខែភទ្របទ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​២៥៦៩​ ត្រូវនឹងថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ ឯកឧត្ដម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និងឯកឧត្ដម​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក លោកស្រីអភិបាលរងខេត្ត,លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត,លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត,លោកអភិបាលក្រុងស្វាយរៀង,លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោក លោកស្រីនាយក នាយរងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត,លោក លោកស្រីប្រធាន អនុប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋខេត្ត​ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាខេត្តជាច្រេីនរូបទៀត។

សូមជម្រាបជូនថា​ ការងារសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀងថ្មីនេះ​ ធ្វើអំពីបេតុង ប្រក់ក្បឿងស្រកាលីញមាន​ ទំហំ ៥២ម x ៣៥,៥ម ចេញសងខាងទំហំ ៩,៥ម x ២ម ជណ្តើរខាងមុខទំហំ ៩,៨៥ម x ១៤ម កម្ពស់ ៥ជាន់ និងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវថ្នល់និងលូជុំវិញអគារ ស្ថិតក្នុងបរិវេណសាលាខេត្ត ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕គឹមសេង

Written by 

Related posts

Leave a Comment