ព្រឹកនេះ ក្រុម​បាល់ទាត់ក្នុងសាលកម្ពុជា ប៉ះមីយ៉ាន់ម៉ា ក្នុងជំនួបបិទពូលពាន​នៅចិន

ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នឹងត្រូវប្រកួតមីយ៉ាន់ម៉ា សម្រាប់ការប្រកួតចុងក្រោយពូល B ក្នុងការប្រកួតពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURN​AMENT​ ​វេលាម៉ោង ៩:៣០នាទីព្រឹក នាទីលាន Shijiazhuang College Sports Venue ប្រទេសចិន។

ឆ្លងកាត់២ប្រកួតកន្លងមក​កម្ពុជា ចាញ់ទាំង២ប្រកួត  គឺចាញ់ ឥណ្ឌូនេស៊ី ៥-១ និងចាញ់នូវែលសេឡង់ ដោយលទ្ធផល ៥-២។

សូមជម្រាបថា ការប្រកួតនេះមាន ៨ប្រទេសចូល​រួម​ប្រកួត​ប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា ​៕ ​

Written by 

Related posts

Leave a Comment