សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចែកអំណោយដល់គ្រួសារជាជនភៀសសឹក មានជីវភាពខ្វះខាតចំនួន​ ២ភូមិ​ ក្នុងឃុំអូរបីជាន់ នៃស្រុកអូរជ្រៅ​

បន្ទាយមានជ័យ​ ៖ គ្រួសារភៀសសឹក ដែលមានជីវភាពខ្វះខាត ចំនួន​២ភូមិ​ រួមមាន​ ភូមិព្រៃចាន់​ ចំនួន១៧០គ្រួសារ​ និងភូមិ​ ជោគជ័យ​ ចំន៦២២គ្រួសារ​ ស្ថិតនៅក្នុងឃុំអូរបីជាន់​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ត្រូវបានទទួលអំណោយមនុស្សធម៍​ ពីសាខាកាកបាទក្រហមខេត្ត​ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៤​ និងថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២៥​ ក្រោមអធិបតីភាព​ លោក​​ អ៊ុ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​។

 លោក​ អ៊ុ​ រាត្រី​ បានមានប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់​ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមនិងលោកជំទាវ​ បណ្ឌិត​ ពេជ្រ​ ច័ន្ទមុនី​ ហ៊ុនម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ ជានិច្ចកាល​សម្តេចនិងលោកជំទាវ​ បណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។

លោក​ អ៊ុ​ រាត្រី​ បានបន្តថា​ បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ​ សរុបចំនួន​ ៧៩២គ្រួសារ​ ដែលបានមកទទួលអំណោយមនុស្សធម៌នាពេលនេះឃើញថា​ ពួកគាត់​ បច្ចុប្បន្នកំពុងជួបការលំបាកខ្លាំង​ ពុំបានប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃនោះឡើយ ដោយសារតែមូលហេតុ​ តំបន់នេះគឺជាប់ព្រំប្រទល់នៃប្រទេសសៀម​ ហើយពួកចោរសៀម​ កំពុងធ្វើការឈ្លានពាន​ យកបន្លាលួស​ ព័ទ្ធយកដីប្រជាពលរដ្ឋ​ គំរាមកំហែងបញ្ឆេះកំហឹង​ និងមានមហិច្ឆតាឈ្លានពានរំលោភលើ​ ការឈប់បាញ់ជាដើម។ លោក​ អ៊ុ​ រាត្រី​ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់​ សូមចូលរួម​ ជាកម្លាំងមហាសាមគ្គីជាធ្លុងមួយ​ ដើម្បីទប់ស្កាត់នៃការរុញច្រានពួកសៀមឈ្លានពានទឹកដី​  និងសូមឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភា សម្តេច​ មហាបវរធិបតី​ ហ៊ុនម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថា​ ក្រោយការចូលជាធរមាន​ នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា​ និងកងទ័ពសៀមដែលបាន​ ឯកភាពគ្នា​ នៅប្រទេសម៉ាឡេស៊ី​ កាលពីថ្ងៃទី​ ២៨​ ខែកក្កដា​ ឆ្នាំ២០២៥​ កងកម្លាំងរបស់យើង​ ស្ថិតនៅ​ក្នុងការប្រុងប្រយ័ត្ន​ ក្នុងការអនុវត្តតួនាទីរបស់ខ្លួនច្បាស់លាស់ពេញលេញ​ រឹងមាំ​ គោរពយ៉ាងម៉ឺងម៉ាត់បំផុត​ លើលក្ខខណ្ឌនៃការឈប់បាញ់​ ក៏ប៉ុន្តែពួកចោរសៀមនៅតែបន្តរំលោភរាយបន្លាលួសចេញប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញមិនឱ្យពួកយើងបានសុខនោះឡើយ។

គួរបញ្ជាក់ផងដែរថា​ ៖អំណោយ​ដែលយកមកប្រគល់ជូនបងប្អូនដែលជាជនភៀសសឹកនៅពេលនេះ​ ១គ្រួសារ​ ទទួលបាន២៥ប្រាំគីឡូក្រាម​ មី១កេសទឹកស៊ីអ៊ីវ១យួ​រ​ មុង១​ ភួយ១និងថវិកាមួយចំនួន៕

Written by 

Related posts

Leave a Comment