ថ្ងៃទី ៤ ខែកញ្ញា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលបានអញ្ជើញចូលរួមសកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសនៅប្រទេសចិន បានត្រឡប់ទៅកាន់ជប៉ុនវិញ ពេលទើបដល់ព្រលានយន្តហោះក្រុងតូក្យូ លោកក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ លោកបានថ្លែងថា លោកធ្វើដំណើរទៅកាន់ប្រទេសចិនជាកាយវិការដែលគិតពិចារណាពីកំហុសរបស់ជប៉ុនក្នុងប្រវត្តិសាស្ត្រនិងសុំខមាទោស ។
អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសង្កេតឃើញថា ទាក់ទងនឹងសកម្មភាពរំលឹកខួបថ្ងៃជ័យជម្នះរបស់ប្រទេសចិនលើកនេះ មនុស្សមួយចំនួននៃប្រទេសជប៉ុនបានបិទស្លាក “ការប្រឆាំងនឹងជប៉ុន” ។ អាចមើលឃើញថា ក្នុងសង្គមជប៉ុនបច្ចុប្បន្ន នៅតែមិនហ៊ានប្រឈមមុខនឹងប្រវត្តិសាស្ត្រនោះទេ ។
ទាក់ទិននឹងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Yukio Hatoyama ក៏មានការរិះគន់នៅជប៉ុនដែរ ។ ប៉ុន្តែ លោកយល់ឃើញថា សព្វថ្ងៃនេះ ជប៉ុនចាំបាច់ត្រូវប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវិត្តសាស្ត្រ និងចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ។ មានតែហ៊ានប្រឈមមុខនឹងអតីតកាលដែលធ្លាប់បង្កការឈឺចាប់លើប្រទេសជិតខាងនៅអាស៊ី ទទួលស្គាល់កំហុស និងបង្ហាញពីសុទ្ធចិត្ត ទើបជប៉ុនអាចទទួលបានទំនុកចិត្តឡើងវិញ ពីបណ្តាប្រទេសអាស៊ីនានា រហូតដល់ពិភពលោកផងដែរ ៕
