ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ចេញទៅចិនហើយ ដើម្បីចូលរួមប្រកួតពានអន្តរជាតិមួយ

ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា​ នៅ​ថ្ងៃទី៤ ខែកញ្ញានេះ បាន​ចេញដំណើរទៅហើយ ដើម្បីត្រៀមចូលរួមការប្រកួត CFA INTERNATIONAL MEN’S FUTSAL TOURNAMENT ចាប់ថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តហឺប៉ី សាធារដ្ឋប្រជាមានិតចិន។

ការប្រកួតនេះមាន ៨ប្រទេសចូល​រួម​ប្រកួត​ប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា នឹងចូលរួមប្រកួតចំនួន ២ក្រុម។ ចំណែក កម្ពុជា  ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី   មីយ៉ាន់ម៉ា   និង​នូវែលសេឡង់។ ដោយការប្រកួតបើកឆាក កម្ពុជា ប៉ះឥណ្ឌូនេស៊ី ថ្ងៃទី៥ ប៉ះនូវែលសេឡង់ ថ្ងៃទី៦ និងចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment