ប៉ូលិស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ស្លាប់ ក្នុងហេតុការណ៍រថភ្លើងខ្សែ Gloria ធ្លាក់ចេញពីផ្លូវដែកក្នុងទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់។

សេវារថយន្តសង្គ្រោះ បានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស ១៨នាក់រងរបួសផងដែរ ក្នុងនោះ ៥នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
យោងតាមមន្ត្រីប៉ូលិស បាននិយាយថា មូលហេតុនៃគ្រោះថ្នាក់នេះនៅមិនទាន់ដឹងច្បាស់ថាយ៉ាងណានៅឡើយ នោះទេ។
ទន្ទឹមនោះ ក្រុមស៊ើបអង្កេតឃាតកម្មរបស់ប៉ូលីសយុត្តិធម៌ព័រទុយហ្គាល់ ក៏កំពុងធ្វើការស៊ើបអង្កេតរកដើមចមនៃគ្រោះថ្នាក់នេះ ផងដែរ។

ជាមួយគ្នានោះ អាជ្ញាធរក្រុងលីសបោន បានប្រកាសកាន់ទុក្ខ ៣ ថ្ងៃ ចំពោះសោកនាដកម្មមួយនេះ។
ខ្សែរថភ្លើង Gloria គឺជាទីកន្លែងទាក់ទាញមួយក្នុងរដ្ឋធានីលីសបោន ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់អ្នកទេសចរ៕

ដោយ៖ ពេជ្រ