FFC ​បញ្ចេញបញ្ជើឈ្មោះកីឡាករ១៤នាក់ ក្រុមជម្រើសជាតិ​ហ្វូតសាល​កម្ពុជា ​ត្រៀម​ពាននៅចិន

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជើឈ្មោះកីឡាករ១៤នាក់ ក្រុមជម្រើសជាតិ​ហ្វូតសាល​កម្ពុជា សម្រាប់ត្រៀមចូលរួមការប្រកួត CFA INTERNATIONAL MEN’S FUTSAL TOURNAMENT នៅខេត្តហឺប៉ី សាធារដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ ១១ ខែកញ្ញា ឆ្នាំ២០២៥។

ការប្រកួតនេះមាន ៨ប្រទេសចូល​រួម​ប្រកួត​ប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា នឹងចូលរួមប្រកួតចំនួន ២ក្រុម។ ចំណែក កម្ពុជា  ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី   មីយ៉ាន់ម៉ា   និង​នូវែលសេឡង់។ ដោយការប្រកួតបើកឆាក កម្ពុជា ប៉ះឥណ្ឌូនេស៊ី ថ្ងៃទី៥ ប៉ះនូវែលសេឡង់ ថ្ងៃទី៦ និងចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment