ត្រាំ ថាព្យុហយាត្រានៅចិន មិនធ្វើឱ្យអាមេរិក ព្រឺនោះទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក បានចាប់អារម្មណ៍នឹងក្បួនព្យុហយាត្រាយោធារបស់ចិន ដែលមានការចូលរួមពីប្រធា​នាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃនេះ ប៉ុន្តែមិនបានធ្វើឱ្យអាមេរិក ព្រឺនោះទេ​។

លោក ត្រាំ បានលើកឡើងបែបនេះ នៅឯសេតវិមាន ដោយថា មិនបង្កបញ្ហាប្រឈម ឬក៏សម្ពាធសម្រាប់សហរដ្ឋអាមេរិកនោះទេ។

លោក បានសង្កត់ធ្ងន់ថា ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយចិន ដូចដែលអ្នកដឹង ប៉ុន្តែចិនត្រូវការយើង ច្រើនជាងអ្វីដែលយើងត្រូវការពីចិន។

ប្រទេសចិន កំពុងរៀបចំប្រារព្ធខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ កំពុងប្រព្រឹត្តទៅ នៅថ្ងៃទី ៣ ខែកញ្ញា នៅទីលានធានអានមេន ទីក្រុងប៉េកាំង ដោយមានលោក ស៊ី, លោក ពូទីន និងមេដឹកនាំពិភពលោកផ្សេងទៀតចូលរួម៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment