អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរ និងធុរជនជាតិនិងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក

នារសៀលថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករសិល្បការិនីនៃសមាគមសិល្បករកម្ពុជាប្រមាណ ១០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ច និងសិក្សាស្វែងយល់ពីដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ  និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ ។

Written by 

Related posts

Leave a Comment