ចិន​ ចោទ​ហ្វីលីពីន​ បង្ករឿងក្បែរ​តំបន់​ដែនទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

អ្នកនាំពាក្យឆ្មាំសមុទ្រ លោក Gan Yu បាននិយាយថា ប្រទេសចិន ចាត់ទុកសកម្មភាពថ្មីៗនេះរបស់ហ្វីលីពីននៅក្នុងដែនទឹកក្បែរតំបន់ជម្លោះទីពីរ Thomas Shoal (Ayungin Shoal) ក្នុងសមុទ្រចិនខាងត្បូងថាជាការបង្កហេតុ។

លោក បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មីៗនេះ នាវាហ្វីលីពីនខ្នាតតូច ២ គ្រឿង បានមកជិតនាវាល្បាតរបស់ចិន ដែលកំពុងបំពេញបេសកកម្មអនុវត្តច្បាប់ជាប្រចាំ ហើយបង្កឱ្យមានការប្រឈមមុខដាក់គ្នាដោយចេតនាក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ និងគ្រោះថ្នាក់។

ទន្ទឹមនោះ អ្នកនាំពាក្យ ក៏បានបញ្ជាក់ថា នាវាទាំងនោះ មិនខ្វល់ពីការព្រមានម្តងហើយម្តងទៀតពីភាគីចិន នោះទេ។

លោក Gan Yu បានអះអាងថា ប៉ូលីសដែនសមុទ្រចិន “ធ្វើសកម្មភាពស្របច្បាប់” ក្នុងការគ្រប់គ្រងស្ថានការណ៍។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា “យើងព្រមានភាគីហ្វីលីពីនថា ត្រូវតែបញ្ឈប់ជាបន្ទាន់រាល់ការបង្កហេតុ និងសកម្មភាពឃោសនាដែលរំលោភលើសិទ្ធិរបស់ចិន។

អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​គូស​បញ្ជាក់​ថា​ ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ នឹងអនុវត្ត​សកម្មភាព​ការពារ​សិទ្ធិ​នៅ​ក្នុង​ដែន​ទឹក​ទីពីរ Thomas Shoal និង​ការពារ​អធិបតេយ្យភាព​ជាតិ​និង​ផលប្រយោជន៍​ជាតិ​របស់​ចិន​នៅ​សមុទ្រ។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសចិន មានជម្លោះជាមួយប្រទេសមួយចំនួនជុំវិញកម្មសិទ្ធិលើទឹកដីនៃកោះមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment