Leverkusen បណ្តេញ​លោក ten Hag ចេញពីតំណែងក្រោយដឹកនាំបាន២ប្រកួត

ក្លិបអាល្លឺម៉ង់ Bayer Leverkusen បានបណ្តេញអ្នកចាត់ការ Erik ten Hag ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំការប្រកួតក្នុងលីក បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្រោយលទ្ធផលស្មើចុងសប្តាហ៍​ជាមួយ Werder Bremen ​ដែលមិនអាចសង្គ្រោះតំណែង​គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានទេ។

Leverkusen បានចាញ់ការប្រកួតបើកឆាកលីករបស់ពួកគេក្នុងលទ្ធផល ២-១ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Hoffenheim ដើម្បីធ្វើឱ្យលោក Ten Hag ស្ថិតក្រោមសម្ពាធភ្លាមៗ ហើយលទ្ធផលស្មើ ៣-៣ កាលពីថ្ងៃសៅរ៍ជាមួយ​ Bremen ដែលសល់កីឡាករ១០ នាក់បាននាំមកនូវការបញ្ចប់រជ្ជកាលដ៏ខ្លីរបស់លោកនៅក្លឹប។

លោក Simon Rolfes នាយកផ្នែកកីឡា Leverkusen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះមិនមែនជាការងាយស្រួលសម្រាប់ពួកយើងទេ។ គ្មាននរណាម្នាក់ចង់​បែបនេះទេ” ។ “ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបង្ហាញថា ការកសាងក្រុមថ្មី និងភាពជោគជ័យជាមួយនឹងលោក Ten Hag ​ គឺមិនអាចទៅរួចនោះទេ។”

សូមជម្រាបថា លោក Ten Hag ​គ្មានក្រុមដឹកនាំចាប់​តាំង​ពី​ Manchester United បណ្តេញ​ចេញ​ កាល​ពី​ខែ​តុលា ដោយបានចូល​ជំនួស​តំណែងលោក Xabi Alonso ក្នុង​ខែ​ឧសភា បន្ទាប់​ពី​​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ចាក​ចេញ​ទៅ​កាន់​តំណែង​នៅ Real Madrid៕

Written by 

Related posts

Leave a Comment