វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានចាត់ទុកការគាំទ្ររបស់ប្រទេសចិនលើបទឈប់បាញ់កម្ពុជា-ថៃគឺបានរំលេចយ៉ាងច្បាស់បន្ថែមទៀតពីគុណតម្លៃនៃសន្តិភាពដែលជាហ្សែនរបស់ប្រជាជាតិកម្ពុជានិងចិន។
ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តជាកញ្ចក់ឆ្លុះឱ្យឃើញថា ទំនាក់ទំនងការទូតរយៈពេល៦៧ឆ្នាំកន្លងមកនេះជាការបន្តនូវមរតកនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាង២ពាន់ឆ្នាំ ហើយដែលទំនាក់ទំនងកម្ពុជាចិននេះបានរឹតបន្តឹងជាលំដាប់ពីមួយជំនាន់ទៅមួយជំនាន់។
លោកបញ្ជាក់ថា ជាក់ស្តែង ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ បានរំលេចយ៉ាងច្បាស់បន្ថែមទៀតពីគុណតម្លៃនៃសន្តិភាព ដែលជាហ្សែនរបស់ប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។
លោកបញ្ជាក់ថាបែបនេះថា ៖ « ក្នុងនាមសង្គមស៊ីវិលមួយនៅកម្ពុជា ខ្ញុំយល់ថា ការគាំទ្រឥតងាករេរបស់ចិនដែលជាមិត្តដែកថែបរបស់កម្ពុជា បានក្លាយជាកតាលីករកាន់តែខ្លាំងបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្តើមចេញពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ធានារកបានដំណោះស្រាយរួមមួយដោយនាំយកនូវភាតរភាពវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ។»
ឯកឧត្តម ស៊ីជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន បានបញ្ជាក់ជាថ្មី ពីជំហររបស់ចិន ក្នុងការគាំទ្របទឈប់បាញ់ រវាងកម្ពុជាថៃ គាំទ្រយន្តការ សង្កេតការណ៍បទឈប់បាញ់ របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ហើយបង្កើតក្រុម អ្នកសង្កេតការណ៍ អាស៊ាន(AOT) ឲ្យបានឆាប់។
ការបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតនា និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ ។
ឯកឧត្តមប្រធានាធិបតី ក៏បានប្រកាសគាំទ្រ ដឹងផ្ដល់ជំនួយ មនុស្សធម៌ ដល់កម្ពុជាដើម្បី ជួយស្ដារឡើងវិញ នូវការខូចខាត នឹងជួយសម្រួលដល់ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ រងគ្រោះពីការ ប៉ះទង្គិច ប្រដាប់អាវុធ កាលពីចុងខេត្តកក្កដា កន្លងទៅ៕

