ម៉ុលដាវី ដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារវិបត្តិថាមពល

អាជ្ញាធរម៉ុលដាវី បានប្រកាសពីភាពអាសន្ន ដោយសារតែការគំរាមកំហែងនៃវិបត្តិមនុស្សធម៌ទាក់ទងនឹងការបញ្ចប់ដែលអាចកើតមាននៃការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន។ នេះបើយោងតាមក្រឹត្យដែលបានអនុម័ត ដោយសភាលើសំណើរបស់លោកនាយករដ្ឋមន្រ្តី Dorin Recean ។

ក្រឹត្យដែលត្រូវបានអនុម័តដោយសមាជិកសភានៃគណបក្សសកម្មភាព និងសាមគ្គីភាពនេះ បានបញ្ជាក់ថា ការប្រកាសភាពអាសន្ននៅលើទឹកដីទាំងមូលនៃសាធារណរដ្ឋម៉ុលដាវីសម្រាប់រយៈពេល ៦០ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ។

ក្នុងអំឡុងពេលនេះ គណៈកម្មាការសម្រាប់ស្ថានភាពអាសន្នរបស់រដ្ឋាភិបាលត្រូវបានអនុញ្ញាតឱ្យចេញបញ្ជាដែលចងទាំងស្ថាប័នរដ្ឋ និងភ្នាក់ងារសេដ្ឋកិច្ច។

ដោយឡែក គណបក្ស​ប្រឆាំង​បដិសេធ​មិន​គាំទ្រ​ក្រឹត្យ​នេះ។ ខណដែលសមាជិកសភា បានចំណាយពេលពេញមួយថ្ងៃដើម្បីស្តាប់របាយការណ៍របស់អាជ្ញាធរស្តីពីការរំលោភនៅក្នុងការបោះឆ្នោតប្រធានាធិបតីកន្លងមក។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុន ប្រទេសម៉ុលដាវី បានបើកកិច្ចប្រជុំនៃគណៈកម្មាការសម្រាប់ស្ថានការណ៍គ្រាអាសន្ន ដែលបញ្ជាក់ថា វិបត្តិនេះអាចបង្កឱ្យមានការខ្វះខាតអគ្គិសនីក្នុងរដូវរងារ។ យោងតាមរដ្ឋាភិបាលម៉ុលដាវ៉ាន់ ទុនបម្រុងធ្យូងថ្មត្រូវបានស្តុកទុកនៅទន្លេ Transnistria ដែលទំនងជានឹងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តែអ្នកប្រើប្រាស់ក្នុងស្រុកនៅច្រាំងទន្លេខាងឆ្វេងក្នុងរយៈពេលពី ៣០ ទៅ ៥០ ថ្ងៃ។ ផ្នែកខាងស្ដាំនៃទន្លេនេះនាំចូលអគ្គិសនីតាមរយៈបណ្តាញអគ្គិសនីរបស់ប្រទេសរ៉ូម៉ានី ដែលរហូតមកដល់ពេលនេះអាចផ្គត់ផ្គង់បានតែពាក់កណ្តាលនៃតម្រូវការរបស់ប្រជាជនម៉ុលដាវី ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment