ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា លោកត្រៀមលក្ខណៈរួចជាស្រេច ដើម្បីប្រឈមមុខនឹងនីតិវិធីនៃការចោទប្រកាន់ ឬការស៊ើបអង្កេតណាមួយ ។
លោក បានលើកឡើងថា មិនថាខ្ញុំត្រូវចោទប្រកាន់ ឬស៊ើបអង្កេតទេ ខ្ញុំនឹងប្រឈមមុខដោយយុត្តិធម៌ ដោយមិនគេចវេះ ។
មុនការបោះឆ្នោតការចោទប្រកាន់ថ្ងៃទី៧ ខែធ្នូ នៅក្នុងសភា លោក Yoon Suk Yeol បានបញ្ជាក់ថា លោក ទុកបញ្ហានៃការចោទប្រកាន់នេះនៅក្នុងដៃរបស់គណបក្សកាន់អំណាច។
លោកប្រធានាធិបតី បានការពារក្រឹត្យច្បាប់អាជ្ញាសឹករបស់លោកថាជាវិធានការមួយ ដើម្បីការពារប្រទេសជាតិ និងធ្វើឱ្យកិច្ចការរដ្ឋមានលក្ខណៈធម្មតាប្រឆាំងនឹងក្រុមប្រឆាំងដែលយាយីរដ្ឋាភិបាល។
ទន្ទឹមនោះ លោក បានពណ៌នាអំពីសកម្មភាពរបស់លោកថា ជាការវិនិច្ឆ័យនយោបាយដែលកំណត់យ៉ាងខ្ពស់ ។
ការបោះឆ្នោតចោទប្រកាន់មួយទៀត ត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី ១៤ ខែធ្នូ។ មេដឹកនាំគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង (PPP) លោក Han Dong-hoon បានអំពាវនាវឲ្យសមាជិកបក្សរួមគ្នាបោះឆ្នោតលើប្រធានបទផ្អែកលើការជឿជាក់ និងមនសិការរបស់ពួកគេ ។
គួរបញ្ជាក់ថា ច្បាប់របស់កូរ៉េខាងត្បូងអនុញ្ញាតឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងប្រធានាធិបតី ប្រសិនបើលោក ត្រូវបានចោទប្រកាន់ពីបទបះបោរ និងការក្បត់ជាតិខ្ពស់។ ភ្នាក់ងារអនុវត្តច្បាប់ជាច្រើនកំពុងធ្វើការស៊ើបអង្កេត ហើយប្រធានាធិបតីត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស៕
ដោយ៖ ពេជ្រ