ខ្សែបម្រើការពារ Lucas Vazquez បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំពោលគឺរហូតដល់ឆ្នាំ២០២៧ជាមួយ Bayer Leverkusen ក្រោយចប់កិច្ចសន្យាជាមួយ Real Madrid។
កីឡាករអេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះបានចូលលេង ៥៣ប្រកួតគ្រប់កម្មវិធីជាមួយ Real រដូវកាល ២០២៤-២៥ មុនពេលចប់កិច្ចសន្យានារដូវក្តៅនេះ។
ស្នាដៃធំរបស់ Vazquez គឺបានរួមចំណែកជួយអធិរាជសឈ្នះជើងឯក UEFA Champions League បាន ៥ដង និង La Liga ៤ដងផងដែរ មុនផ្លាស់មកលេងនៅអាល្លឺម៉ង់ ស្ថិតក្រោមការដឹកដោយលោក Erik ten Hag។
Leverkusen យក Vazquez ទៅជំនួសកន្លែងរបស់ Jeremie Frimpong ដែលបានចាកចេញទៅចូលរួមក្រុមជើងឯក Premier League គឺហង្សក្រហម Liverpool នាអំឡុងខែឧសភា ឆ្នាំ២០២៥៕
