FFC បង្ហាញបញ្ជីឈ្មោះ​ U-23 កម្ពុជា ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀម​ជម្រុះពាន​ AFC U23 Asian Cup

កាលពិម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជា​ អាយុក្រោម២៣ឆ្នាំ ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 វគ្គជម្រុះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ក្នុងចំណោមកីឡាករ២៦រូបដែល FFC កោះហៅប្រមូលផ្ដុំហ្វឹកហាត់ រួមមាន៖ កីឡាករកងយោធពលខេមរភូមិន្ទុ ៣រូប កីឡាករណាហ្គាវើលដ៍៣រូប កីឡាករបឹងកេត៣រូប​ កីឡាករព្រះខ័នរាជស្វាយរៀង២រូប កីឡាករភ្នំពេញក្រោន៥រូប ​កីឡាករវិសាខា២រូប កីឡាករឡាហ្វ២រូប កីឡាករអង្គរថាយហ្គឺរ ៣រូប​ កីឡាករអាយអេអាយ ដង្កោសែនជ័យ១រូប កីឡាករអឹម អូ អាយ កំពង់ដេវ៉ា១រូប និងកីឡាករ York United FC ១រូប។

សម្រាប់ការប្រកួតនេះ U-23 កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះពូល G ដោយរួមមាន អ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន។ ចំណែកការប្រកួតបើកឆាក កម្ពុជា ប៉ះអូម៉ង់ នៅថ្ងៃទី៣ ខែកញ្ញា នឹងប៉ះប៉ាគីស្ថាន ថ្ងៃទី៦ ខែកញ្ញា ចុងកក្រោយប៉ះអ៊ីរ៉ាក់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

Written by 

Related posts

Leave a Comment