ខ្សែប្រយុទ្ធកូនកាតខ្មែរ-កាណាដា ឈឿន ដាវីន (Davin Chhoeun)វ័យ១៧ឆ្នាំ យុវជនថ្នាលក្លឹប York United របស់កាណាដា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ២៣ឆ្នាំជាលើកដំបូង ដើម្បីត្រៀមចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
