តម្លៃប្រេង បានធ្លាក់ចុះ នៅថ្ងៃអង្គារនេះ បន្ទាប់ពីកើនឡើងជិត ២ ភាគរយ កាលពីថ្ងៃចន្ទ ខណៈដែលពាណិជ្ជករតាមដានយ៉ាងដិតដល់លើការវិវត្តនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន សម្រាប់ផលប៉ះពាល់សក្តានុពលលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ។
ប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ១៦ សេន ឬ ០.២៣ ភាគរយ ស្មើនឹង ៦៨.៦៤ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ West Texas Intermediate (WTI) ក៏បានធ្លាក់ចុះ ១៦ សេន ឬ ០.២៥ ភាគរយ ស្មើនឹង ៦៤.៦៤ ដុល្លារ។
គួរបញ្ជាក់ថា ប្រេងទាំង ២ បានកើនឡើងដល់កម្រិតខ្ពស់បំផុតរបស់ក្នុងរយៈពេលជាង ២ សប្តាហ៍ កាលពីថ្ងៃចន្ទ ខណៈការឡើងថ្លៃនេះ គឺដោយការព្រួយបារម្ភនៃការរំខានការផ្គត់ផ្គង់នៅពេលដែលអ៊ុយក្រែន វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី៕

ដោយ៖ ពេជ្រ