ការស្ទង់មតិប្រជាជនដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១១៩១៣មកពីប្រទេសចំនួន៤០នៅទូទាំងពិភពលោកបានបង្ហាញថា ការគាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមពិភពលោកលើកទី២ប្រឆាំងនិងពួកហ្វាស៊ីសនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមបានក្លាយទៅជាគំនិតឯកភាពរួមទូទៅនៃអ្នកផ្តល់បទសម្ភាសន៍ ទង្វើណាមួយដែលប៉ុនប៉ង់កាត់បន្ថយប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន បទប្បញ្ញតិទំនាក់ទំនងអន្តរជាតិដោយផ្អែកលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិសុទ្ធតែត្រូវរងការប្រឆាំងយ៉ាងដាច់ខាត។
ក្នុងការស្ទង់ប្រជាជនមតិ មានអ្នកផ្តល់បទសម្ភាសន៍៦២,១%លើពិភពលោកទទួលស្គាល់ថា ការគាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរប្រឆាំងនឹងពួកហ្វាស៊ីសគឺជាមូលដ្ឋានដ៏សំខាន់នៃការគាំពារសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាម អ្នកផ្តល់បទសម្ភាសជាច្រើននសប្រទេសចំនួន៣៩ក្នុងចំណោមប្រទេស៤០ដែលទទួលការស្ទង់ប្រជាជនមតិ បានទទួលស្គាល់ទស្សនៈនេះ ។ មានអ្នកផ្តល់បទសម្ភាសន៍៦៧,៩%ទទួលស្គាល់ថាប្រព័ន្ធសារព័ត៌មានអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលគឺជាស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាម អ្នកផ្តល់បទសម្ភាសន៍ជាច្រើនក្នុងចំណោមប្រទេស៤០ដែលទទួលការស្ទង់ប្រជាជនមតិសុទ្ធតែទទួលស្គាល់ទស្សនៈនេះ ៕
