តាកែវ ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការរង កងអនុសេនាធំចល័ត។

លោកឧត្ដមសេនីយ៍ត្រីសេង មហា មេបញ្ជាការខេត្តតាកែវបានអោយដឹងថាកាប្រជុំផ្សព្វផ្សាយ និងណែនាំមានចំនួន៥ចំនុចមាន
១-ជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស បន្តតាមដាន ជម្រុញកម្លាំងជំនាញតាមបណ្តាមូលដ្ឋានក្រុង ស្រុក ត្រូវខិតខំប្រឹងប្រែងអនុវត្តផែនការបង្រ្កាបបទល្មើសក្នុងភូមិសាស្ត្រ ឱ្យកាន់តែមានប្រសិទ្ធភាព
២- ត្រូវបង្កើតក្រុមការងារជំនាញ សម្រាប់ធ្វើការចុះត្រួតពិនិត្យវាយតម្លៃលទ្ធផលការអនុវត្តតួនាទីភារកិច្ចប្រចាំឆ្នាំ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១០ និងស្នាក់ការសន្តិសុខទាំង២
៣-ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដោយសារតែបច្ចុប្បន្នមើលឃើញថានៅតាមបណ្តាញសង្គមមានការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់មានចរិកជាការញុះញង់ បំផ្លើសការពិត បំបាក់ផ្ទៃក្នុង ដូច្នេះយើងត្រូវតាមដានព័ត៌មានណាដែលមានប្រភពច្បាស់លាស់ និងតាមបណ្ដាពត៌មានផ្លូវការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ
៤-ត្រៀមកម្លាំង មធ្យោបាយ គ្រឿងបំពាក់ សម្រាប់អនុវត្តផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ តាមបណ្ដាមណ្ឌលប្រឡងសញ្ញាប័ត្រទុតិយភូមិ នាពេលខាងមុខ
៥-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំបទញ្ជា,ពង្រឹងកម្លាំង
ដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើសOnlineScams,ការងារប្រចាំបញ្ជា,ប្រចាំការ,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។តាកែវ

