អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ស៊ីរី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Cham Wings នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ជើងហោះហើរចេញ-ចូលពីទីក្រុង Damascus ទៅកាន់ទីក្រុង Moscow ឡើងវិញ បន្ទាប់ពីផ្អាកដោយសារបញ្ហាជម្លោះក្នុងស្រុក។
អ្នកនាំពាក្យដដែល បាននិយាយថា ការលក់សំបុត្របើកបន្តឡើងវិញ ប៉ុន្តែវាក៏ស្ថិតក្នុងការពិចារណាផងដែរថា ការសម្រេចចិត្តចុងក្រោយលើការចាប់ផ្តើមជើងហោះហើរឡើងវិញ ក៏ដូចជាលទ្ធភាពនៃការហោះហើររៀងៗខ្លួនគឺជាមួយអាជ្ញាធរអាកាសចរណ៍នៃប្រទេសនេះ។
បច្ចុប្បន្នសំបុត្រសម្រាប់ជើងហោះហើរពីក្រុង Damascus ទៅក្រុង Moscow នឹងដាក់លក់ ចន្លោះពីថ្ងៃទី ១៨ ខែធ្នូ ឬថ្ងៃទី ១៩ ខែដដែលនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិ Damascus មិនទាន់ដំណើរការនៅឡើយ ដោយរង់ចាំរហូតដល់ល្ងាចថ្ងៃទី ១៨ ខែធ្នូ ៕
ដោយ៖ ពេជ្រ