ទួរគី ថ្កោលទោសផែនការតាំងទីលំនៅរបស់អ៊ីស្រាអែលដែលមានគោលបំណងបែងចែកតំបន់ West Bank

ទួរគីបានប្រកាស ថ្កោលទោសផែនការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលមានបំណងបែងចែកតំបន់ West Bank និងកាត់តំបន់នោះចេញពី East Jerusalem ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសទួរគីដែលបានលើកទ្បើងកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថាការសម្រេចចិត្តនេះគឺជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង។

ក្រសួងការបរទេសទួរគីលើកទ្បើងថា “ ជំហាននេះ… មិនយកចិត្តទុកដាក់ទាំងស្រុងចំពោះច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ កំណត់គោលដៅរដ្ឋនៃបូរណភាពទឹកដីប៉ាឡេស្ទីន មូលដ្ឋានសម្រាប់ដំណោះស្រាយរដ្ឋពីរ និងក្តីសង្ឃឹមសម្រាប់សន្តិភាព”។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ទួរគីបានរំលឹកឡើងវិញថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ គឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតំបន់នេះ។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា មធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅក្នុងតំបន់គឺ ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព ជាមួយនឹងបូរណភាពភូមិសាស្ត្រ ដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ និងជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។ ក្រសួងការបរទេសទួរគីក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន។

កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថារដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich បានយល់ព្រមលើការសាងសង់អង្គភាពតាំងលំនៅចំនួន ៣,៤០១នៅ Ma’ale Adumim ភាគខាងកើតនៃទីក្រុងហ្សេរុយសាឡឹម និង ៣,៥១៥ទៀតនៅក្នុងតំបន់ជុំវិញ។  គម្រោងនេះមានគោលបំណងបំបែកតំបន់ West Bank ជាពីរផ្នែក ដោយកាត់ផ្តាច់ការតភ្ជាប់រវាងទីក្រុងភាគខាងជើង និងភាគខាងត្បូង និងផ្តាច់ខ្លួនពីក្រុងហ្សេរុយសាឡឹមខាងកើត។

នៅក្នុងមតិយោបល់កាលពីខែកក្កដាកន្លងទៅ តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសថា ការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែលដោយខុសច្បាប់ និងបានអំពាវនាវឱ្យមានការជម្លៀសការតាំងទីលំនៅទាំងអស់នៅតំបន់ West Bank និង East Jerusalem៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment